អ្នកបើកបរ


អ្នកបើកបរ

Works
Phnom Penh
Posted 1 year ago

មជ្ឈមណ្ឌលឧត្តមភាព ប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហារូបត្ថម្ភ (CE SAIN) បានបង្កើតឡើងនៅ សាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្រោមជំនួយឧបត្ថម្ភ​ពីទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍអន្តរជាតិ(USAID)។ មជ្ឈមណ្ឌលឧត្តមភាពត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២២​ ខែកញ្ញា ឆ្នាំ២០១៦។ មជ្ឈមណ្ឌលឧត្តម​ភាព​ដើរតួយ៉ាងសំខាន់ក្នុងការសម្របសម្រួលគម្រោង ដែលកំពុងអនុវត្តដោយកម្មវិធីមន្ទីរពិសោធន៍នវានុវត្តន៍ (Feed the Future Innovation Labs) និងធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធិភាពនៃការអនុវត្ត និងចែករំលែកចំណេះដឹងស្តីពី ប្រពលវប្បកម្មកសិកម្ម​និរន្តរភាព​​ និង  អាហារូបត្ថម្ភ(SAIN) តាមរយៈការដាក់បញ្ចូលបច្ចេកវិទ្យា ការស្រាវជ្រាវកសិកម្ម​ និងការផ្សព្វផ្សាយគំរូប្រព័ន្ធបច្ចេកវិទ្យាកសិកម្មថ្មីៗដល់កសិករ និងអ្នកពាក់ព័ន្ធផ្សេងៗ។ មជ្ឈមណ្ឌលឧត្តមភាព មានគោលដៅសំខាន់ៗ ៣៖

១.​​ សម្របសម្រួល និងបង្កើនអនុភាពសកម្មភាពអនុវត្តគម្រោងរបស់កម្មវិធីមន្ទីរពិសោធន៍នវានុវត្តន៍ និងសកម្មភាពផ្សេងៗដែលទាក់ទងនឹងប្រពលវប្បកម្មកសិកម្មនិរន្តភាព និងអាហារូបត្ថម្ភ។

២.​​ កសាង និងអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងសា្ថប័ននៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។

៣.​ បង្កើតឧទ្យានបច្ចេកវិទ្យាកសិកម្មដើម្បីដាក់បង្ហាញបច្ចេកវិទ្យា និងយុទ្ធសាស្រ្តដែលមានសក្ដានុពលខ្ពស់ ដើម្បីធ្វើឲ្យប្រសើរឡើងនូវការអនុវត្តប្រពលវប្បកម្មប្រព័ន្ធកសិកម្មប្រកបដោយនិរន្តរភាព។

មជ្ឈមណ្ឌលឧត្តមភាព បានបង្កើតឧទ្យានបច្ចេកវិទ្យាកសិកម្ម ចំនួន០៧កន្លែងផ្សេងគ្នា ដើម្បីជាប្រភពធនធានសម្រាប់សាស្រ្តាចារ្យ អ្នកស្រាវជ្រាវ​ សិស្ស និស្សិត ក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធផ្សេងៗ ដើម្បីធ្វើការស្រាវជា្រវ រៀបចំវគ្គ     បណ្តុះបណ្តាល និងសិក្ខាសាលាផ្សេងៗ ទិវាស្រែឬបន្លែបង្ហាញ និងអនុវត្តបង្ហាញនូវនវានុវត្តន៍បច្ចេកវិទ្យាកសិកម្មថ្មីៗ ដើម្បី      ជម្រុញលើកទឹកចិត្តដល់កសិករ ក្នុងការជ្រើសរើសបច្ចេកវិទ្យាដែលត្រឹមត្រូវក្នុងការបង្កើនផលិតភាព និងប្រាក់ចំណូលពីវិស័យ កសិកម្ម។                ដើម្បីឆ្លើយតបទៅនឹងគោលដៅ ការបង្កើតឧទ្យាន​បច្ចេកវិទ្យាកសិកម្ម របស់មជ្ឈមណ្ឌលឧត្តមភាព នឹងធ្វើការ      ជ្រើស​រើស អ្នកបើកបរ ចំនួន មួយរូបដូចខាងក្រោម៖

មុខតំណែង៖                អ្នកបើកបរ

ធ្វើរបាយការណ៍៖          ការិយាល័យរដ្ឋបាល និងធនធានមនុស្ស

ប្រាក់ខែ៖                     $២៥០-$៣០០ ជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗទៀត

ទីតាំង៖                        អគារស៊ីសេន នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ចម្ការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី     ភ្នំពេញ (ធ្វើដំណើរទៅកាន់បណ្តាខេត្តនានា)

តួនាទីសង្ខេប

អ្នកបើកបររថយន្តមានតួនាទីចំបងក្នុងការដឹកបុគ្គលិក ឬភ្ញៀវរបស់មជ្ឈមណ្ឌលឧត្តមភាពស៊ីសេនទៅតាមគោលដៅប្រកបដោយសុវត្ថិភាព ពិនិត្យ និងថែទាំរថយន្តឱ្យបានត្រឹមត្រូវមុនពេលធ្វើដំណើរ។ អ្នកបើកបរមានកាតព្វកិច្ចក្នុងការដឹកជញ្ជូនឯកសារ ឬទំនិញផ្សេងៗទៅកាន់ស្ថាប័នផ្សេងៗទៅតាមតម្រូវការ និងបំពេញការងារផ្សេងៗតាមការចាត់ចែងរបស់ថ្នាក់ដឹកនាំ។

 

ការងារទទួលខុសត្រូវចំបង

·        ទំនួលខុសត្រូវសំខាន់ទី១៖ បើកបរជូនបុគ្គលិកទាំងអស់ទៅកាន់ទីតាំងគោលដៅតាមការស្នើ ប្រកបដោយទំនួលខុសត្រូវ និងសុវត្ថិភាពខ្ពស់គ្រប់ពេលវេលា

–       ដឹកជញ្ជូនបុគ្គលិកចុះបេសកកម្ម ឬបំពេញការងារ ទៅតាមបណ្តាខេត្ត-ក្រុងនានា តាមផែនការឬការស្នើរបស់បុគ្គលិក

–       ត្រូវបើកបរដោយមានភាពប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា ដោយគោរពច្បាប់ចរាចរណ៍ ភ្លើងនិងស្លាកចរាចរណ៍នានានៅតាមដងផ្លូវ

–      ត្រូវយល់ដឹងពីទីតាំងភូមិសាស្រ្តក្នុងតាមបណ្តាខេត្ត-ក្រុងនានា ដើម្បីជាភាពងាយស្រួលក្នុងការបើកបរ·

ទំនួលខុសត្រូវសំខាន់ទី២៖ ត្រួ​តពិនិត្យ និងថែទាំរថយន្តបានត្រឹមត្រូវមុនពេលចេញដំណើរ ដើម្បីធានាបានសុវត្ថិភាពក្នុងពេលធ្វើដំណើរ

–       ត្រូវត្រួតពិនិត្យរថយន្តឱ្យបានញឹកញាក់តាមបែបបទបច្ចេកទេសមូលដ្ធាន (ដូចជាសាំង ប្រេងបាត សំបកកង់ ហ្វ្រាំង កំរិតទឹក…) មុនពេលចេញដំណើរ ដើម្បីបង្ការគ្រោះថ្នាក់ណាមួយដោយសារប្រព័ន្ធបច្ចេកទេស

–       រាយការណ៍រាល់ភាពមិនប្រក្រតី របស់រថយន្តទៅកាន់ការិយាល័យរដ្ឋបាល និងធនធានមនុស្ស ដើម្បីធ្វើការជួសជុល និងថែទាំឱ្យបានទាន់ពេលវេលា

–       លាងសំអាតរថយន្តឱ្យបានទៀងទាត់

·        ទំនួលខុសត្រូវសំខាន់ទី៣៖ ធ្វើការកត់ត្រាអោយបានត្រឹមត្រូវនូវចំងាយគីឡូធ្វើដំណើរប្រចាំថ្ងៃ និងរាល់វិក្កយបត្រ ផ្សេងៗ (ដូចជាវិក្កយបត្រ សាំង ប្រេងបាត ។ល។) ដើម្បីធានានូវ សុចរិតភាព និង រត់ឯកសារទៅកាន់ផ្នែកផ្សេងៗទាន់ពេលវេលា

–       កត់ត្រាគីឡូចំងាយរាល់ពេលប្រើប្រាស់រថយន្តទៅកាន់បណ្តាខេត្ត-ក្រុងនានា ដើម្បីតាមដាន និងរក្សាទុកនូវចំងាយគីឡូអោយបានត្រឹមត្រូវសម្រាប់ធ្វើរបាយការណ៍ប្រចាំខែ

–      ធ្វើរបាយការណ៍ និងបញ្ជូនឯកសារពាក់ព័ន្ធនានា ទៅការិយាល័យរដ្ឋបាល និងធនធានមនុស្សប្រចាំខែ

–      ដឹកជញ្ជូនឯកសារផ្សេងៗទៅកាន់ស្ថាប័នផ្សេងៗឱ្យទាន់ពេលវេលា

·        ទំនួលខុសត្រូវសំខាន់ទី៤៖ ធ្វើការងារជាក្រុម និងបំពេញការងារតាមការចាត់តាំងរបស់ថ្នាក់លើពេលចាំបាច់ដើម្បីសំរួលដល់ការងារប្រចាំថ្ងៃ

–       បង្កើនកិច្ចសហការ និងទំនាក់ទំនងល្អ ជាមួយបុគ្គលិកទាំងអស់

–       បង្ហាញនូវភាពស្មោះត្រង់ដើម្បី ចែករំលែកគំនិតផ្ទាល់ខ្ឡួន និងគំនិតបែបជំនាញ

–       ជួយការងារផ្សេងៗរបស់បុគ្គលនៅពេលចុះបេសកកម្មដើម្បីសំរួលការងារបុគ្គលិក

–       បំពេញការងារផ្សេងៗតាមការចាត់តាំងរបស់ថ្នាក់លើ ល័ក្ខខ័ណ្ឌជ្រើសរើស

–       បេក្ខជនត្រូវចេះអាន និងសរសេរភាសាខ្មែរបាន

–       ត្រូវមានប័ណ្ណបើកបររថយន្ត និងមានចំណេះដឹងពីបញ្ហារថយន្តកាន់តែប្រសើរ

–       មានបទពីសោធន៍បើកបរយ៉ាងតិច៣ឆ្នាំ

–       មានភាពស្មោះត្រង់ អំណត់អត់ធន់ និងប្តេជ្ញាក្នុងការអនុវត្តការងារប្រចាំថ្ងៃ

–       មានការតាំងចិត្តខ្ពស់ និងមានឆន្ទះក្នុងការរៀនសូត្រដើម្បីអភិវឌ្ឍខ្លួនឯង

–       ត្រូវស្គាល់ទីតាំងភូមិសាស្ត្រច្បាស់លាស់  

កំរិតវប្បធ៌ម

–    បេក្ខជនត្រូវមានកំរិតវប្បធ៌មយ៉ាងតិចត្រឹមកំរិតមធ្យមសិក្សាទុតិយភូមិ

លក្ខណៈសម្បត្តិ

  • មានភាពរួសរាយ​​​ រាក់ទាក់ ស្មោះត្រង់ និងឧស្សាហ៍ព្យាយាមក្នុងការងារ
  • មានទំនាក់ទំនង​ និងស្មារតីសហការល្អអាចធ្វើការជាក្រុម
  • មានភាពបត់បែនក្នុងការងារ

ការដាក់ពាក្យ

បេក្ខជនដែលចាប់អារម្មណ៍សូមផ្ញើ ប្រវត្តិរូបសង្ខេបចំនួន ០១ច្បាប់ ដោយភ្ជាប់មកប័ណ្ណបើកបរដែលមានសុពលភាព មកកាន់ការិយាល័យមជ្ឈមណ្ឌលឧត្តមភាពប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហារូបត្ថម្ភ ដែលមានដែលមានអាស័យដ្ឋាន អគារស៊ីសេន នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ចម្ការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី     ភ្នំពេញ ឬតាមរយៈអ៊ីម៉ែល cesaincareer@rua.edu.kh សម្រាប់ព៌តមានបន្ថែមសូមទំនាក់ទំនង មកកាន់ ០២៣ ៦៣៦៥ ២២៦ កាលបរិច្ឆេទទទួលពាក្យ គឺចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ ថ្ងៃទី ៣០ ខែ​មិថុនា ឆ្នាំ ២០២២  វេលាម៉ោង ០៥:០០ នាទីរសៀល។

 

Job Features

Job CategoryEducation
Type of EmploymentFull-time

Apply Online