ឱកាសហាត់ការសម្រាប់និស្សិត
STUDENT INTERNSHIP OPPORTUNITY
មជ្ឈមណ្ឌលឧត្តមភាព ប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហារូបត្ថម្ភ (CE SAIN) បានបង្កើតឡើងនៅ សាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍអន្តរជាតិ(USAID)។ មជ្ឈមណ្ឌលឧត្តមភាពត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦។ មជ្ឈមណ្ឌលឧត្តមភាពដើរតួយ៉ាងសំខាន់ក្នុងការសម្របសម្រួលគម្រោង ដែលកំពុងអនុវត្តដោយកម្មវិធីមន្ទីរពិសោធន៍នវានុវត្តន៍ (Feed the Future Innovation Labs) និងធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធិភាពនៃការអនុវត្ត និងចែករំលែកចំណេះដឹងស្តីពី ប្រពលវប្បកម្មកសិកម្មនិរន្តរភាព និង អាហារូបត្ថម្ភ(SAIN) តាមរយៈការដាក់បញ្ចូលបច្ចេកវិទ្យា ការស្រាវជ្រាវកសិកម្ម និងការផ្សព្វផ្សាយគំរូប្រព័ន្ធបច្ចេកវិទ្យាកសិកម្មថ្មីៗដល់កសិករ និងអ្នកពាក់ព័ន្ធផ្សេងៗ។ មជ្ឈមណ្ឌលឧត្តមភាព មានគោលដៅសំខាន់ៗ ៣៖
១. សម្របសម្រួល និងបង្កើនអនុភាពសកម្មភាពអនុវត្តគម្រោងរបស់កម្មវិធីមន្ទីរពិសោធន៍នវានុវត្តន៍ និងសកម្មភាពផ្សេងៗដែលទាក់ទងនឹងប្រពលវប្បកម្មកសិកម្មនិរន្តភាព និងអាហារូបត្ថម្ភ។
២. កសាង និងអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងសា្ថប័ននៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
៣. បង្កើតសួនបច្ចេកវិទ្យាកសិកម្មដើម្បីដាក់បង្ហាញបច្ចេកវិទ្យា និងយុទ្ធសាស្រ្តដែលមានសក្ដានុពលខ្ពស់ ដើម្បីធ្វើឲ្យប្រសើរឡើងនូវការអនុវត្តប្រពលវប្បកម្មប្រព័ន្ធកសិកម្មប្រកបដោយនិរន្តរភាព។ មជ្ឈមណ្ឌលឧត្តមភាព បានបង្កើតសួនបច្ចេកវិទ្យាកសិកម្ម ចំនួន០៧កន្លែងផ្សេងគ្នា ដើម្បីជាប្រភពធនធានសម្រាប់សាស្រ្តាចារ្យ អ្នកស្រាវជ្រាវ សិស្ស និស្សិត ក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធផ្សេងៗ ដើម្បីធ្វើការស្រាវជា្រវ រៀបចំវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាផ្សេងៗ ទិវាស្រែឬបន្លែបង្ហាញ និងអនុវត្តបង្ហាញនូវនវានុវត្តន៍បច្ចេកវិទ្យាកសិកម្មថ្មីៗ ដើម្បីជម្រុញលើកទឹកចិត្តដល់កសិករ ក្នុងការជ្រើសរើសបច្ចេកវិទ្យាដែលត្រឹមត្រូវក្នុងការបង្កើនផលិតភាព និងប្រាក់ចំណូលពីវិស័យកសិកម្ម។ ដើម្បីឆ្លើយតបទៅនឹងគោលដៅ ការបង្កើតសួនបច្ចេកវិទ្យាកសិកម្ម របស់មជ្ឈមណ្ឌលឧត្តមភាព នឹងធ្វើការជ្រើសរើស អ្នកហាត់ការផ្នែកកសិកម្ម ចំនួន ០៩រូប ដើម្បីចុះហាត់ការនៅតាមសួនបច្ចេកវិទ្យាកសិកម្មដែលមានទីតាំងដូចខាងក្រោម៖
· ក្រុងភ្នំពេញ ចំនួន ១ រូប
· ខេត្តព្រះវិហារ ចំនួន ២ រូប
· ខេត្តបាត់ដំបង ចំនួន ២ រូប
· ខេត្ដសៀមរាប ចំនួន ១ រូប
· កំពង់ធំ ចំនួន ១ រូប
· ខេត្ដមណ្ឌលគិរី ចំនួន ២ រូប
តួនាទីសង្ខេប
អ្នកហាត់ការត្រូវដើរតួជាអ្នករៀនសូត្រយកបទពិសោធន៍ ជាជំនួយការ និងចូលរួមគ្រប់សកម្មភាពការងារដែលមានក្នុងសួនបច្ចេកវិទ្យាកសិកម្ម។
រយៈពេល នៃការហាត់ការ៖ ៦ ខែ
ការឧបត្ថម្ភ
- មជ្ឈមណ្ឌលឧត្តមភាព នឹងផ្តល់ថវិកាប្រចាំខែចំនួន ២០០ ដុល្លាអាមេរិក ក្នុងមួយខែ ក្នុងកំឡុងពេលហាត់ការ។
ការងារទទួលខុសត្រូវចំបង
- អ្នកហាត់ការត្រូវធ្វើការពេញម៉ោង(៤០ម៉ោងក្នុង១សប្ដាហ៍) ប៉ុន្តែអាចបត់បែនតាមតម្រូវការការងារ។
- អ្នកហាត់ការត្រូវស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់ពីអ្នកគ្រប់គ្រងសួនបច្ចេកវិទ្យាកសិកម្ម។
- ក្រោមការផ្ដល់ប្រឹក្សា និងជំនួយបច្ចេកទេសពីអ្នកគ្រប់គ្រងសួនបច្ចេកវិទ្យាកសិកម្ម អ្នកហាត់ការត្រូវរៀបចំផែនការការងារ (គោលបំណង សកម្មភាពដែលត្រូវអនុវត្តន៍ និងលទ្ធផលរំពឹងទុក)។
- អ្នកហាត់ការត្រូវធ្វើផែនការប្រចាំខែដាក់ជូនអ្នកគ្រប់គ្រងសួនបច្ចេកវិទ្យាកសិកម្ម។
- អ្នកហាត់ការត្រូវចូលរួមពិភាក្សារៀបចំផែនការអនុវត្តន៍ និងចូលរួមអនុវត្តន៍ផ្ទាល់។
- ចូលរួមទទួលបដិសណ្ឋារកិច្ចចំពោះភ្ញៀវ កសិករ និងអ្នកស្រាវជ្រាវ ដែលចុះមករៀនសូត្រនៅក្នុងសួនបច្ចេកវិទ្យា
កសិកម្ម។ - អ្នកហាត់ការអាចត្រូវអនុវត្តន៍ការងារផ្សេងៗទៀតតាមការស្នើសុំរបស់អ្នកគ្រប់គ្រងសួនបច្ចេកវិទ្យាកសិកម្ម ឬតាមស្ថានភាពជាក់ស្ដែង។
ល័ក្ខខ័ណ្ឌជ្រើសរើស
– បេក្ខជនទាំងពីរភេទ ទើបបញ្ចប់ការសិក្សាផ្នែកកសិកម្ម ដែលមានបំណងចង់បានបទពិសោធន៍ និងការអនុវត្តន៍ការងារជាក់ស្តែងក្នុងសួនបច្ចេកវិទ្យាកសិកម្ម ឬអ្នកមានបំណងប្រកបរបរលើវិស័យកសិកម្ម
– មានភាពអំណត់អត់ធន់ក្នុងការអនុវត្តការងារប្រចាំថ្ងៃក្នុងសួនបច្ចេកវិទ្យាកសិកម្ម។
– មានការតាំងចិត្តខ្ពស់ និងមានឆន្ទះក្នុងការរៀនសូត្រដើម្បីអភិវឌ្ឍន៏ខ្លួនឯង។
– ស្ម័គ្រចិត្តរស់នៅក្នុងខេត្ត រឺក្រុងដែលជាទីតាំងនៃសួនបច្ចេកវិទ្យាកសិកម្មខាងលើក្នុងកំឡុងពេលហាត់ការ
កំរិតវប្បធម៌
- និស្សិតកំពុងសិក្សាជំនាញនានាពាក់ព័ន្ធនឹងវិស័យកសិកម្មឆ្នាំទី៣ ទី៤ ឬទើបតែបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅតាមសាកលវិទ្យាល័យនានា។
លក្ខណៈសម្បត្តិ
- មានភាពរួសរាយ រាក់ទាក់ ស្មោះត្រង់ និងឧស្សាហ៍ព្យាយាមក្នុងការងារ។
- មានទំនាក់ទំនង និងស្មារតីសហការល្អអាចធ្វើការជាក្រុម។
- មានភាពបត់បែនក្នុងការងារ។
ការដាក់ពាក្យបេក្ខជនទាំងពីរភេទដែលចាប់អារម្មណ៍សូមផ្ញើ
- ប្រវត្តិរូបសង្ខេបចំនួន ០១ច្បាប់ (ដោយមានភ្ជាប់នូវឈ្មោះអ្នកដឹងឮយ៉ាងតិច ២ រូប),
និងលិខិតចំណាប់អារម្មណ៍ការងារ (Motivation Letter) ចំនួន ០១ច្បាប់ ជាភាសាខ្មែរ ឬភាសាអង់គ្លេស (ដោយបញ្ចាក់ពីទីតាំងដែលចង់ទៅហាត់ការ) មកកាន់ អ៊ីម៉ែល cesaincareer@rua.edu.kh ឬផ្ញើមកកាន់ ការិយាល័យរបស់មជ្ឈមណ្ឌល ដែលមានអាស័យដ្ឋាន អគារស៊ីសេន នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ចម្ការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។