ឱកាសហាត់ការសម្រាប់និស្សិត
សេចក្តីផ្តើម
មជ្ឈមណ្ឌលឧត្តមភាព ប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហារូបត្ថម្ភ (CE SAIN) បានបង្កើតឡើងនៅ សាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្រោមជំនួយឧបត្ថម្ភ ពីទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍអន្តរជាតិ(USAID)។ មជ្ឈមណ្ឌលឧត្តមភាពត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦។ មជ្ឈមណ្ឌលឧត្តម ភាព ដើរតួយ៉ាងសំខាន់ក្នុងការសម្របសម្រួលគម្រោង ដែលកំពុងអនុវត្តដោយកម្មវិធីមន្ទីរពិសោធន៍នវានុវត្តន៍ (Feed the Future Innovation Labs) និងធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធិភាពនៃការអនុវត្ត និងចែករំលែកចំណេះដឹងស្តីពី ប្រពលវប្បកម្មកសិកម្ម និរន្តរភាព និង អាហារូបត្ថម្ភ(SAIN) តាមរយៈការដាក់បញ្ចូលបច្ចេកវិទ្យា ការស្រាវជ្រាវកសិកម្ម និងការផ្សព្វផ្សាយគំរូប្រព័ន្ធបច្ចេកវិទ្យាកសិកម្មថ្មីៗដល់កសិករ និងអ្នកពាក់ព័ន្ធផ្សេងៗ។ មជ្ឈមណ្ឌលឧត្តមភាព មានគោលដៅសំខាន់ៗ ៣៖១. សម្របសម្រួល និងបង្កើនអនុភាពសកម្មភាពអនុវត្តគម្រោងរបស់កម្មវិធីមន្ទីរពិសោធន៍នវានុវត្តន៍ និងសកម្មភាពផ្សេងៗដែលទាក់ទងនឹងប្រពលវប្បកម្មកសិកម្មនិរន្តភាព និងអាហារូបត្ថម្ភ។
២. កសាង និងអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងសា្ថប័ននៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
៣. បង្កើតឧទ្យានបច្ចេកវិទ្យាកសិកម្មដើម្បីដាក់បង្ហាញបច្ចេកវិទ្យា និងយុទ្ធសាស្រ្តដែលមានសក្ដានុពលខ្ពស់ ដើម្បីធ្វើឲ្យប្រសើរឡើងនូវការអនុវត្តប្រពលវប្បកម្មប្រព័ន្ធកសិកម្មប្រកបដោយនិរន្តរភាព។
មជ្ឈមណ្ឌលឧត្តមភាព បានបង្កើតឧទ្យានបច្ចេកវិទ្យាកសិកម្ម ចំនួន០៥កន្លែងផ្សេងគ្នា ដើម្បីជាប្រភពធនធានសម្រាប់សាស្រ្តាចារ្យ អ្នកស្រាវជ្រាវ សិស្ស និស្សិត ក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធផ្សេងៗ ដើម្បីធ្វើការស្រាវជា្រវ រៀបចំវគ្គ បណ្តុះបណ្តាល និងសិក្ខាសាលាផ្សេងៗ ទិវាស្រែឬបន្លែបង្ហាញ និងអនុវត្តបង្ហាញនូវនវានុវត្តន៍បច្ចេកវិទ្យាកសិកម្មថ្មីៗ ដើម្បី ជម្រុញលើកទឹកចិត្តដល់កសិករ ក្នុងការជ្រើសរើសបច្ចេកវិទ្យាដែលត្រឹមត្រូវក្នុងការបង្កើនផលិតភាព និងប្រាក់ចំណូលពីវិស័យ កសិកម្ម។
ដើម្បីឆ្លើយតបទៅនឹងគោលដៅ ការបង្កើតឧទ្យាន បច្ចេកវិទ្យាកសិកម្ម របស់មជ្ឈមណ្ឌលឧត្តមភាព នឹងធ្វើការ ជ្រើស រើស អ្នកហាត់ការ ជាច្រើនរូប ដើម្បីចុះហាត់ការនៅតាមឧទ្យានបច្ចេកវិទ្យាកសិកម្មដែលមានទីតាំងដូចខាងក្រោម៖
សាកលវិទ្យាល័យភូមិន្ទកសិកម្ម ចម្ការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ចំនួន ២ រូប
• ខេត្តមណ្ឌលគិរី ចំនួន ២ រូប
• ខេត្តព្រះវិហារ ចំនួន ១
រូបតួនាទីសង្ខេប
អ្នកហាត់ការត្រូវដើរតួជាអ្នករៀនសូត្រយកបទពិសោធន៍ ជាជំនួយការ និងចូលរួមគ្រប់សកម្មភាពការងារដែលមានក្នុងឧទ្យាន បច្ចេកវិទ្យាកសិកម្ម។
រយៈពេល នៃការហាត់ការ៖ ៦ ខែ
ការឧបត្ថម្ភ
– មជ្ឈមណ្ឌលឧត្តមភាព នឹងផ្តល់ថវិកាប្រចាំខែចំនួន ២០០ ដុល្លាអាមេរិក ក្នុងមួយខែ ក្នុងកំឡុងពេលហាត់ការ។
ការងារទទួលខុសត្រូវចំបង
– អ្នកហាត់ការត្រូវធ្វើការពេញម៉ោង(៤០ ម៉ោងក្នុង១សប្ដាហ៍) ប៉ុន្តែអាចបត់បែនតាមតម្រូវការការងារ។
– អ្នកហាត់ការត្រូវស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់ពីអ្នកគ្រប់គ្រងឧទ្យានបច្ចេកវិទ្យាកសិកម្ម។
– ក្រោមការផ្ដល់ប្រឹក្សា និងជំនួយបច្ចេកទេសពីអ្នកគ្រប់គ្រងឧទ្យានបច្ចេកវិទ្យាកសិកម្ម អ្នកហាត់ការត្រូវរៀបចំផែនការការងារ (គោលបំណង សកម្មភាពដែលត្រូវអនុវត្តន៍ និងលទ្ធផលរំពឹងទុក)។
– អ្នកហាត់ការត្រូវធ្វើផែនការប្រចាំខែដាក់ជូនអ្នកគ្រប់គ្រងឧទ្យានបច្ចេកវិទ្យាកសិកម្ម។
– អ្នកហាត់ការត្រូវចូលរួមពិភាក្សារៀបចំផែនការអនុវត្តន៍ និងចូលរួមអនុវត្តន៍ផ្ទាល់។
– ចូលរួមទទួលបដិសណ្ឋារកិច្ចចំពោះភ្ញៀវ កសិករ និងអ្នកស្រាវជ្រាវ ដែលចុះមករៀនសូត្រនៅក្នុងឧទ្យានបច្ចេកវិទ្យា
កសិកម្ម។
– អ្នកហាត់ការអាចត្រូវអនុវត្តន៍ការងារផ្សេងៗទៀតតាមការស្នើសុំរបស់អ្នកគ្រប់គ្រងឧទ្យានបច្ចេកវិទ្យាកសិកម្ម ឬតាមស្ថានភាពជាក់ស្ដែង។
ល័ក្ខខ័ណ្ឌជ្រើសរើស
– បេក្ខជនទាំងពីរភេទ ទើបបញ្ចប់ការសិក្សាផ្នែកកសិកម្ម ដែលមានបំណងចង់បានបទពិសោធន៍ និងការអនុវត្តន៍ការងារជាក់ស្តែងក្នុងឧទ្យានបច្ចេកវិទ្យាកសិកម្ម ឬអ្នកមានបំណងប្រកបរបរលើវិស័យកសិកម្ម
– មានភាពអំណត់អត់ធន់ក្នុងការអនុវត្តការងារប្រចាំថ្ងៃក្នុងឧទ្យានបច្ចេកវិទ្យាកសិកម្ម។
– មានការតាំងចិត្តខ្ពស់ និងមានឆន្ទះក្នុងការរៀនសូត្រដើម្បីអភិវឌ្ឍខ្លួនឯង។
– ស្ម័គ្រចិត្តរស់នៅក្នុងខេត្ត រឺក្រុងដែលជាទីតាំងនៃឧទ្យានបច្ចេកវិទ្យាកសិកម្មខាងលើក្នុងកំឡុងពេលហាត់ការ
កំរិតវប្បធម៌
– និស្សិតកំពុងសិក្សាជំនាញនានាពាក់ព័ន្ធនឹងវិស័យកសិកម្ម ឆ្នាំទី៣ ទី៤ ឬទើបតែបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅតាមសាកលវិទ្យាល័យនានា។
លក្ខណៈសម្បត្តិ
– មានភាពរួសរាយ រាក់ទាក់ ស្មោះត្រង់ និងឧស្សាហ៍ព្យាយាមក្នុងការងារ។
– មានទំនាក់ទំនង និងស្មារតីសហការល្អអាចធ្វើការជាក្រុម។
– មានភាពបត់បែនក្នុងការងារ។
ការដាក់ពាក្យ
បេក្ខជនទាំងពីរភេទដែលចាប់អារម្មណ៍សូមផ្ញើ
– ប្រវត្តិរូបសង្ខេបចំនួន ០១ច្បាប់ (ដោយមានភ្ជាប់នូវឈ្មោះអ្នកដឹងឮយ៉ាងតិច ២ រូប),
– ពាក្យស្នើសុំរបស់មជ្ឈមណ្ឌលឧត្តមភាព (Application Form) ចំនួន ០១ច្បាប់
– និងលិខិតចំណាប់អារម្មណ៍ការងារ (Motivation Letter) ចំនួន ០១ច្បាប់ ជាភាសាខ្មែរ ឬភាសាអង់គ្លេស (ដោយបញ្ចាក់ពីទីតាំងដែលចង់ទៅហាត់ការ) មកកាន់ អ៊ីម៉ែល cesain@rua.edu.kh ឬផ្ញើមកកាន់ ការិយាល័យរបស់មជ្ឈមណ្ឌល ដែលមានអាស័យដ្ឋាន អគារស៊ីសេន នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ចម្ការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ។
សម្រាប់ព៌តមានបន្ថែមសូមទំនាក់ទំនង មកកាន់ ០២៣ ៦៣៦៥ ២២៦
កាលបរិច្ឆេទទទួលពាក្យ គឺចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ០៥:០០ នាទីរសៀល។ ដើម្បីទទួលបាននូវឯកសារពាក់ព័ន្ធ សូមចូលទៅកាន់៖ https://bit.ly/3cCVIcM
Job Features
Job Category | Education |
Type of Employment | Full-time |