ឱកាសហាត់ការសម្រាប់និស្សិត


ឱកាសហាត់ការសម្រាប់និស្សិត

Internship
Battambang
Posted 2 years ago

មជ្ឈមណ្ឌលឧត្តមភាព ប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហារូបត្ថម្ភ (CE SAIN) បានបង្កើតឡើងនៅ សាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្រោមជំនួយឧបត្ថម្ភ​ពីទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍអន្តរជាតិ(USAID)។ មជ្ឈមណ្ឌលឧត្តមភាពត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២២​ ខែកញ្ញា ឆ្នាំ២០១៦។ មជ្ឈមណ្ឌលឧត្តម​ភាព​ដើរតួយ៉ាងសំខាន់ក្នុងការសម្របសម្រួលគម្រោង ដែលកំពុងអនុវត្តដោយកម្មវិធីមន្ទីរពិសោធន៍នវានុវត្តន៍ (Feed the Future Innovation Labs) និងធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធិភាពនៃការអនុវត្ត និងចែករំលែកចំណេះដឹងស្តីពី ប្រពលវប្បកម្មកសិកម្ម​និរន្តរភាព​​ និង  អាហារូបត្ថម្ភ(SAIN) តាមរយៈការដាក់បញ្ចូលបច្ចេកវិទ្យា ការស្រាវជ្រាវកសិកម្ម​ និងការផ្សព្វផ្សាយគំរូប្រព័ន្ធបច្ចេកវិទ្យាកសិកម្មថ្មីៗដល់កសិករ និងអ្នកពាក់ព័ន្ធផ្សេងៗ។ មជ្ឈមណ្ឌលឧត្តមភាព មានគោលដៅសំខាន់ៗ ៣៖១.​​ សម្របសម្រួល និងបង្កើនអនុភាពសកម្មភាពអនុវត្តគម្រោងរបស់កម្មវិធីមន្ទីរពិសោធន៍នវានុវត្តន៍ និងសកម្មភាពផ្សេងៗដែលទាក់ទងនឹងប្រពលវប្បកម្មកសិកម្មនិរន្តភាព និងអាហារូបត្ថម្ភ។      ២.​​ កសាង និងអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងសា្ថប័ននៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។      ៣.​ បង្កើតឧទ្យានបច្ចេកវិទ្យាកសិកម្មដើម្បីដាក់បង្ហាញបច្ចេកវិទ្យា និងយុទ្ធសាស្រ្តដែលមានសក្ដានុពលខ្ពស់ ដើម្បីធ្វើឲ្យប្រសើរឡើងនូវការអនុវត្តប្រពលវប្បកម្មប្រព័ន្ធកសិកម្មប្រកបដោយនិរន្តរភាព។                      មជ្ឈមណ្ឌលឧត្តមភាព បានបង្កើតឧទ្យានបច្ចេកវិទ្យាកសិកម្ម ចំនួន០៧កន្លែងផ្សេងគ្នា ដើម្បីជាប្រភពធនធានសម្រាប់សាស្រ្តាចារ្យ អ្នកស្រាវជ្រាវ​ សិស្ស និស្សិត ក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធផ្សេងៗ ដើម្បីធ្វើការស្រាវជា្រវ រៀបចំវគ្គ     បណ្តុះបណ្តាល និងសិក្ខាសាលាផ្សេងៗ ទិវាស្រែឬបន្លែបង្ហាញ និងអនុវត្តបង្ហាញនូវនវានុវត្តន៍បច្ចេកវិទ្យាកសិកម្មថ្មីៗ ដើម្បី      ជម្រុញលើកទឹកចិត្តដល់កសិករ ក្នុងការជ្រើសរើសបច្ចេកវិទ្យាដែលត្រឹមត្រូវក្នុងការបង្កើនផលិតភាព និងប្រាក់ចំណូលពីវិស័យ កសិកម្ម។                ដើម្បីឆ្លើយតបទៅនឹងគោលដៅ ការបង្កើតឧទ្យាន​បច្ចេកវិទ្យាកសិកម្ម របស់មជ្ឈមណ្ឌលឧត្តមភាព នឹងធ្វើការ      ជ្រើស​រើស អ្នកហាត់ការ ចំនួន ពីររូប ដើម្បីចុះហាត់ការនៅតាមឧទ្យានបច្ចេកវិទ្យាកសិកម្មដែលមានទីតាំងដូចខាងក្រោម៖·        ខេត្តបាត់ដំបង ចំនួន ២ រូប

តួនាទីសង្ខេប

អ្នកហាត់ការត្រូវដើរតួជាអ្នករៀនសូត្រយកបទពិសោធន៍ ជាជំនួយការ និងចូលរួមគ្រប់សកម្មភាពការងារដែលមានក្នុងឧទ្យាន បច្ចេកវិទ្យាកសិកម្ម។

រយៈពេល នៃការហាត់ការ៖ ៦ ខែ

ការឧបត្ថម្ភ

  • មជ្ឈមណ្ឌលឧត្តមភាព នឹងផ្តល់ថវិកាប្រចាំខែចំនួន ២០០ ដុល្លាអាមេរិក ក្នុងមួយខែ​ ក្នុងកំឡុងពេលហាត់ការ។

ការងារទទួលខុសត្រូវចំបង

  • អ្នកហាត់ការត្រូវធ្វើការពេញម៉ោង(៤០​ម៉ោងក្នុង១សប្ដាហ៍) ប៉ុន្តែអាចបត់បែនតាមតម្រូវការការងារ។
  • អ្នកហាត់ការត្រូវស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់ពីអ្នកគ្រប់គ្រងឧទ្យានបច្ចេកវិទ្យាកសិកម្ម។
  • ក្រោមការផ្ដល់ប្រឹក្សា និងជំនួយបច្ចេកទេសពីអ្នកគ្រប់គ្រងឧទ្យានបច្ចេកវិទ្យាកសិកម្ម​​ អ្នកហាត់ការត្រូវរៀបចំផែនការការងារ (គោលបំណង សកម្មភាពដែលត្រូវអនុវត្តន៍ និងលទ្ធផលរំពឹងទុក)។
  • អ្នកហាត់ការត្រូវធ្វើផែនការប្រចាំខែដាក់ជូនអ្នកគ្រប់គ្រងឧទ្យានបច្ចេកវិទ្យាកសិកម្ម។
  • អ្នកហាត់ការត្រូវចូលរួមពិភាក្សារៀបចំផែនការអនុវត្តន៍ និងចូលរួមអនុវត្តន៍ផ្ទាល់។
  • ចូលរួមទទួលបដិសណ្ឋារកិច្ចចំពោះភ្ញៀវ កសិករ និងអ្នកស្រាវជ្រាវ ដែលចុះមករៀនសូត្រនៅក្នុងឧទ្យានបច្ចេកវិទ្យា
    កសិកម្ម។
  • អ្នកហាត់ការអាចត្រូវអនុវត្តន៍ការងារផ្សេងៗទៀតតាមការស្នើសុំរបស់អ្នកគ្រប់គ្រងឧទ្យានបច្ចេកវិទ្យាកសិកម្ម ឬតាមស្ថានភាពជាក់ស្ដែង។

ល័ក្ខខ័ណ្ឌជ្រើសរើស

  • បេក្ខជនទាំងពីរភេទ ទើបបញ្ចប់ការសិក្សាផ្នែកកសិកម្ម ដែលមានបំណងចង់បានបទពិសោធន៍ និងការអនុវត្តន៍ការងារជាក់ស្តែងក្នុងឧទ្យានបច្ចេកវិទ្យាកសិកម្ម ឬអ្នកមានបំណងប្រកបរបរលើវិស័យកសិកម្ម
  • មានភាពអំណត់អត់ធន់ក្នុងការអនុវត្តការងារប្រចាំថ្ងៃក្នុងឧទ្យានបច្ចេកវិទ្យាកសិកម្ម។
  • មានការតាំងចិត្តខ្ពស់ និងមានឆន្ទះក្នុងការរៀនសូត្រដើម្បីអភិវឌ្ឍខ្លួនឯង។
  • ស្ម័គ្រចិត្តរស់នៅក្នុងខេត្ត រឺក្រុងដែលជាទីតាំងនៃឧទ្យានបច្ចេកវិទ្យាកសិកម្មខាងលើក្នុងកំឡុងពេលហាត់ការ

កំរិតវប្បធម៌

  • និស្សិតកំពុងសិក្សាជំនាញនានាពាក់ព័ន្ធនឹងវិស័យកសិកម្ម​​ឆ្នាំទី៣​ ទី៤ ឬទើបតែបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅតាមសាកលវិទ្យាល័យនានា។

 លក្ខណៈសម្បត្តិ

  • មានភាពរួសរាយ​​​ រាក់ទាក់ ស្មោះត្រង់ និងឧស្សាហ៍ព្យាយាមក្នុងការងារ។
  • មានទំនាក់ទំនង​ និងស្មារតីសហការល្អអាចធ្វើការជាក្រុម។
  • មានភាពបត់បែនក្នុងការងារ។

ការដាក់ពាក្យបេក្ខជនទាំងពីរភេទដែលចាប់អារម្មណ៍សូមផ្ញើ

  • ប្រវត្តិរូបសង្ខេបចំនួន ០១ច្បាប់ (ដោយមានភ្ជាប់នូវឈ្មោះអ្នកដឹងឮយ៉ាងតិច ២ រូប),
  • ពាក្យស្នើសុំរបស់មជ្ឈមណ្ឌលឧត្តមភាព (Application Form) ចំនួន ០១ច្បាប់
  • និងលិខិតចំណាប់អារម្មណ៍ការងារ (Motivation Letter) ចំនួន ០១ច្បាប់ ជាភាសាខ្មែរ ឬភាសាអង់គ្លេស (ដោយបញ្ចាក់ពីទីតាំងដែលចង់ទៅហាត់ការ) មកកាន់ អ៊ីម៉ែល cesain@rua.edu.kh ឬផ្ញើមកកាន់ ការិយាល័យរបស់មជ្ឈមណ្ឌល ដែលមានអាស័យដ្ឋាន អគារស៊ីសេន នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ចម្ការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី     ភ្នំពេញ។

*សម្រាប់ព៌តមានបន្ថែមសូមទំនាក់ទំនង មកកាន់ ០២៣ ៦៣៦៥ ២២៦ កាលបរិច្ឆេទទទួលពាក្យ គឺចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ ថ្ងៃទី ១៥ ខែ​ មិនា ឆ្នាំ ២០២២  វេលាម៉ោង ០៥:០០ នាទីរសៀល។ ដើម្បីទទួលបាននូវឯកសារពាក់ព័ន្ធ សូមចូលទៅកាន់៖ https://bit.ly/3cCVIcM

Job Features

Job CategoryInternship
Type of EmploymentFull-time

Apply Online