Undergraduate Thesis Research Support Opportunity
ឱកាសទទួលការគំាទ្រលើការស្រាវជ្រាវសារណា សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រ
Undergraduate Thesis Research Support Opportunity
១.សម្របសម្រួល និងបង្កើនអនុភាពសកម្មភាពអនុវត្តគម្រោងរបស់កម្មវិធីមន្ទីរពិសោធន៍នវានុវត្តន៍ និងសកម្មភាពផ្សេងៗ ដែលទាក់ទងនឹងប្រពលវប្បកម្មកសិកម្មនិរន្តភាព និងអាហារូបត្ថម្ភ។ ២.កសាង និងអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងសា្ថប័ននៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ ៣.បង្កើតឧទ្យានបច្ចេកវិទ្យាកសិកម្មដើម្បីដាក់បង្ហាញបច្ចេកវិទ្យា និងយុទ្ធសាស្រ្តដែលមានសក្ដានុពលខ្ពស់ ដើម្បីធ្វើឲ្យប្រសើរឡើងនូវការអនុវត្តប្រពលវប្បកម្មប្រព័ន្ធកសិកម្មប្រកបដោយនិរន្តរភាព។
ល័ក្ខខ័ណ្ឌជ្រើសរើស
– និស្សិតទាំងពីរភេទដែលកំពុងសិក្សាឆ្នាំទី៤ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ និស្សិតស្រីត្រូវបានផ្តល់អាទិភាពខ្ពស់ក្នុងការដាក់ពាក្យសុំការគំាទ្រនេះ។ – និស្សិតទាំងពីរភេទត្រូវមានសុខភាពល្អ និងភាពអំណត់អត់ធន់ក្នុងការអនុវត្តការស្រាវជ្រាវ ។ – និស្សិតទាំងពីរភេទត្រូវមានការតាំងចិត្តខ្ពស់ និងមានឆន្ទះក្នុងការរៀនសូត្រដើម្បីអភិវឌ្ឍខ្លួនឯង។ – និស្សិតទាំងពីរភេទត្រូវមានកម្រិតភាសាអង់គ្លេសសមរម្យ (អាចនិយាយ និងសរសេរបានខ្លះៗ)។
រយៈពេលនៃការស្រាវជ្រាវ
– រយៈពេល ០៤ ខែ ទៅ ៦ខែ
ការគាំទ្រ
– មជ្ឈមណ្ឌលឧត្តមភាពនឹងផ្តល់ការគាំទ្រជាថវិកាចំណាយក្នុងស្រាវជ្រាវដែលបានស្នើរសុំ។ ថវិកាដែលនឹងផ្តល់ជូននេះគឺមិនឱ្យលើសពី ១០០០ដុល្លាអាមេរិក សម្រាប់គម្រោងស្រាវជ្រាវនីមួយៗ ។ – និស្សិតអាចស្រាវជ្រាវសារណានៅឧទ្យានបច្ចេកវិទ្យាកសិកម្មនៃមជ្ឈមណ្ឌលឧត្តមភាពស៊ីសេននៅភ្នំពេញ(សាកលវិទ្យាល័យភូមិន្ទកសិកម្ម) ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តមណ្ឌលគីរី និងខេត្តព្រះវិហារ។
ការដាក់ពាក្យ
និស្សិតដាក់ពាក្យស្នើសុំការគំាទ្រត្រូវភ្ជាប់មកជាមួយនូវ៖
- ពាក្យស្នើសុំ ០១ច្បាប់ - គម្រោងស្រាវជ្រាវសារណា ០១ច្បាប់ - ផែនការប្រើប្រាស់ថវិការ ០១ច្បាប់ - លិខិតបង្ហាញចំណាប់អារម្មណ៍ ០១ច្បាប់
(ចំណាំ៖ អ្នកត្រូវបញ្ជូលឯកសារខាងលើទាំងអស់ទៅជា PDF File តែមួយ ដោយដាក់ចំណងជើង ឬឈ្មោះឯកសារតាមគម្រូខាងបែបនេះ៖ “Name-Thesis Research Support” ឧទាហរណ៍ Ms. Chring Kesorkol_Thesis Research Support)
ដំណើរការនៃការដាក់ពាក្យស្នើសុំ
១.ផ្ញើមកកាន់មជ្ឈមណ្ឌលឧត្តមភាពតាមរយៈសារអេឡិចត្រូនិច cesain@rua.edu.kh ដោយដាក់ចំណងជើងសារអេឡិចត្រូនិចតាមគម្រូបែបនេះ៖ “Name-Thesis Research Support” (ឧទាហរណ៍ Ms. Chring Kesorkol_Thesis Research Support)
២.ដើម្បីទទួលបាននូវឯកសារពាក់ព័ន្ធនិស្សិតអាចទាញយកតាមតំណភ្ជាប់៖ https://bit.ly/3FrUKwT
ថ្ងៃសំខាន់
ថ្ងៃធ្វើបទបង្ហាញក្នុងការបំពេញឯកសារដាក់ពាក្យ(ចុះឈ្មោះចូលរួមតាម៖ https://forms.gle/StG5szjQfjF6kCt89 | ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ |
ថ្ងៃចាប់ផ្ដើមទទួលពាក្យ | ថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ |
ថ្ងៃប្រកាសអ្នកជាប់ដំណាក់កាលដំបូង | ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ |
ថ្ងៃធ្វើបទបង្ហាញលើគម្រោងស្រាវជ្រាវ | ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ |
ថ្ងៃប្រកាសលទ្ធផលចុងក្រោយ | ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ |
Job Features
Job Category | Education, Research Thesis Support |
Type of Employment | Full-time |