MoA Signing Ceremony Between CE SAIN and IDRI

Posted by: admin-cesain

នាព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២២ មជ្ឈមណ្ឌលឧត្តមភាព ប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហាររូបត្ថម្ភ (ស៊ីសេន) នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) និង វិទ្យាស្ថានស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថល (IDRI)  នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងគ្នា (MoA) ដើម្បីបង្កើត និងជំរុញទំនាក់ទំនងកិច្ចសហការ តាមរយៈការអនុវត្តកម្មវិធីស្រាវជ្រាវ បណ្តុះបណ្តាលនិងអភិវឌ្ឍសមត្ថភាពធនធានមនុស្សរួមគ្នា ផ្នែកអភិវឌ្ឍន៍បច្ចេកវិទ្យាកសិកម្ម នៅប្រទេសកម្ពុជា។

ការចុះអនុស្សរណៈនៃកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខាជាផ្លូវការដោយ លោកបណ្ឌិត ហុក លីដា នាយកមជ្ឈមណ្ឌលឧត្តមភាពស៊ីសេន និង លោកបណ្ឌិត សំ សិទ្ធសេរី ប្រធានវិទ្យាស្ថានស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថល។ ស្ថាប័នទាំងពីរបានពិភាក្សានិងប្តេជ្ញាអនុវត្តតាមរយៈការសហការលើផែនការសកម្មភាព ដែលមានចែងក្នុងអនុស្សរណៈនៃកិច្ចព្រមព្រៀងគ្នានេះ ឲ្យមានភាពរលូន។

On 16th September 2022, Center of Excellence on Sustainable Agriculture Intensification and Nutrition (CE SAIN) of the Royal University of Agriculture (RUA) and Institute of Digital Research and Innovation (IDRI) of Cambodia Academy of Digital Technology (CADT) have signed the Memorandum of Agreement (MoA) to cooperate and implement joint research, training, and innovation programs on agriculture and technology development in Cambodia.

The MoA was officially signed by Dr. Hok Lyda, Center Director of CE SAIN and Dr. Sam Sethserey, Director General of IDRI.

Share this post